ហេតុអ្វីបានជាកាត់លុយរួចហើយ តែបញ្ចូលទឹកប្រាក់មិនទាន់ចូល?
- thePAY
- Date 2026-02-01
- Hit 787
នេះជាមូលហេតុដែលការទូទាត់បានរួចរាល់ និងបង្ហាញថាជោគជ័យ ប៉ុន្តែមិនទាន់បញ្ចូលទឹកប្រាក់
- ការបញ្ចូលទឹកប្រាក់អាចពន្យារពេល ដោយសារប្រព័ន្ធរបស់ក្រុមហ៊ុនសុីម ឬប្រព័ន្ធរសុីមបស់ដៃគូសហការមានការយឺតយ៉ាវ។
- ការបញ្ចូលទឹកប្រាក់អាចមិនបានបញ្ជូនដោយជោគជ័យ ដោយសារមានកំហុសបណ្តាញជាបណ្តោះអាសន្ន។
- វាយបញ្ចូលលេខទូរស័ព្ទ ឬព័ត៌មានគណនីមិនបានត្រឹមត្រូវ។
- ផលិតផលនេះអាចមានការកំណត់តាមប្រទេស ឬការកំណត់ដោយក្រុមហ៊ុនទូរគមនាគមន៍ ឬការផ្អាកសេវាកម្មជាបណ្តោះអាសន្ន។
- ប្រព័ន្ធបានផ្អាកការដំណើរការដោយស្វ័យប្រវត្តិ ដើម្បីការពារការស្នើសុំស្ទួន។
- មានការផុតសុពលភាពកំណត់ ខណៈពេលការបញ្ចូលទឹកប្រាក់កំពុងដំណើរ
ដោយសារមានមូលហេតុដូចខាងលើ ដូចនេះ ការទូទាត់ប្រាក់បានជោគជ័យ ប៉ុន្តែការបញ្ចូលទឹកប្រាក់បានពន្យារពេល ឬបរាជ័យ។
បើការបញ្ចូលទឹកប្រាក់បានបរាជ័យ ទឹកប្រាក់ដែលបានកាត់ពីកុងរួចនឹងបង្វិលប្រាក់ទៅក្នុង Cash (កន្លែងផ្ទុកទឹកប្រាក់) ហើយអាចយកទៅប្រើប្រាស់ឡើងវិញបានគ្រប់យ៉ាង ដោយគ្មានកាលបរិច្ឆេទផុតកំណត់។
សម្រាប់ការពិនិត្យមូលហេតុជាក់លាក់ សូមទាក់ទងទៅបុគ្គលិកផ្នែកបម្រើអតិថិជន ដើម្បីអាចសាកសួរបន្ថែម។
