របៀបទូទាត់ដោយប្រើបណ្ណគូប៉ុង Goobne
- ចុចបើក thePAY សូមជ្រើសរើសផលិតផល Goobne ហើយជ្រើសរើសចំនួនទឹកប្រាក់គូប៉ុងដែលអ្នកចង់បាន។
- វាយបញ្ចូលលេខទូរស័ព្ទរបស់អ្នក បន្ទាប់មកធ្វើការទូទាត់ប្រាក់។
- បណ្ណគូប៉ុង Goobne នឹងត្រូវផ្ញើទៅកាន់ thePAY និងសារ SMS លេខទូរសព្ទរបស់អ្នកដែលអ្នកបានវាយបញ្ចូល។
- ប័ណ្ណទំនិញ Goobne និងប័ណ្ណប្តូរទំនិញតាមទូរស័ព្ទ(Gifticon) អាចទិញនៅលើគេហទំព័រ/កម្មវិធីផ្លូវការ ទិញតាមទូរស័ព្ទឬការទៅហាងផ្ទាល់។
ពេលទិញតាមអនឡាញ អ្នកអាចបញ្ចូលលេខ e-Coupon នៅក្នុងកន្ត្រកទំនិញ (Shopping Cart) ដើម្បីទូទាត់ ហើយអាចប្រើបានអតិបរមា 3 គូប៉ុងក្នុងការទូទាត់ម្តង។
របៀបប្រើប្រាស់តាមគេហទំព័រ និងកម្មវិធីផ្លូវការរបស់ Goobne
1.ចូលទៅកាន់គេហទំព័រផ្លូវការ ឬកម្មវិធីទូរស័ព្ទរបស់ Goobne (ចូលគណនី ឬបញ្ជាទិញដោយមិនចាំបាច់ចូលគណនីក៏បាន)។
2.ចុះឈ្មោះគូប៉ុង : បន្ទាប់ពីកំណត់អាសយដ្ឋាននរួច សូមជ្រើសរើសម៉ឺនុយ “ប្រើ e-Coupon (Mobile Voucher)” នៅលើទំព័រកន្ត្រកទំនិញ។
3.បញ្ចូលលេខ: បញ្ចូលលេខបាកូដដែលមាននៅលើរូបភាពគូប៉ុងដោយផ្ទាល់ ឬនាំចូលលេខគូប៉ុង ដើម្បីចុះឈ្មោះ និងប្រើសម្រាប់ការទូទាត់។
4.បង់ប្រាក់បន្ថែម : ប្រសិនបើអ្នកប្តូរម៉ឺនុយដែលបានកំណត់ក្នុងគូប៉ុង ឬបន្ថែមការបញ្ជាទិញផ្សេងៗ ដែលបណ្តាលឱ្យមានតម្លៃខុសគ្នា អ្នកអាចបង់ប្រាក់បន្ថែមដោយកាត ឬវិធីទូទាត់អេឡិចត្រូនិកផ្សេងៗបាន។

